អ្វីដែលយើងធ្វើ
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ប្តេជ្ញាជួយរដ្ឋាភិបាលសម្រេចបានចក្ខុវិស័យជាយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់អភិវឌ្ឍធុរកិច្ចថ្មី និង លើកកម្ពស់ធុរកិច្ចឌីជីថល ដោយផ្តោតលើមុខព្រួញសំខាន់ចំនួនប្រាំ គឺ៖ ការបណ្ដុះគាំទ្រធុរកិច្ចថ្មី, សហគមន៍, ថ្នាលឌីជីថល, ការស្រាវជ្រាវ និង កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស។
អំពីកម្មវិធីពន្លឿនអាជីវកម្ម
យើងផ្តល់ជូននូវកម្មវិធីពន្លឿនអាជីវកម្មដែលអាចឲ្យធុរកិច្ចថ្មីបំប្លែងគំនិតដ៏រឹងមាំមួយទៅជាផលិតផលអប្បបរមា (MVP)។ កម្មវិធីទាំងនេះក៏ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និង ការណែនាំដើម្បីជំរុញការបង្កើតនវានុវត្តន៍ដែលមានការប្រកួតប្រជែងនៅក្នុងវិស័យនេះ។
កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល គឺជាកម្មវិធីដែលគាំទ្រដល់ក្រុមធុរកិច្ចថ្មីទាំងអស់ដែលមានគំរូអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិត សម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម ក្នុងការចាប់យកដំណោះស្រាយឌីជីថលយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម (បរិវត្តកម្មឌីជីថលសហគ្រាស)។
ជាធម្មតា សហគ្រិនធ្វើការបង្ហាញអំពីគំនិតធុរកិច្ចថ្មីរបស់ពួកគេទៅកាន់នាយកប្រតិបត្តិ និង វិនិយោគិននានា។ ដោយឡែក កម្មវិធី RI បានធ្វើការបញ្រ្ចាស់ដោយឲ្យអ្នកដឹកនាំស្ថាប័នបានចែករំលែកបញ្ហាប្រឈមផ្សេងៗ របស់ក្រុមហ៊ុនពួកគេនៅក្នុងកម្មវិធី «ថ្ងៃបទបង្ហាញបញ្ច្រាស» ដើម្បីស្វែងរកដំណោះស្រាយពីនវានុវត្តជន។
អំពីព្រឹត្តិការណ៍សហគមន៍
យើងផ្តល់ជូនកម្មវិធីសហគមន៍ជាច្រើនទំរង់ ដើម្បីជំរុញអន្តរកម្ម ក្នុងចំណោមភាគីពាក់ព័ន្ធឲ្យមានភាពប្រសើរឡើង។ កម្មវិធីទាំងនេះ មានដូចជា កម្មវិធី Hackathon, ការជួបជុំ, ការពិភាក្សា, វីដេអូឯកសារ, កម្មវិធីកសាងសមត្ថភាព, និង កម្មវិធីភ្ជាប់ទំនាក់ទំនង។ កម្មវិធីបែបសហគមន៍នេះ មានគោលដៅបង្កើតជាវេទិកាសម្រាប់ការចែករំលែកចំណេះដឹង ការសហការ និង ការច្នៃប្រឌិតក្នុងចំណោមសមាជិកសហគមន៍ចម្រុះ និង សកម្មរបស់យើង។
ស្វែងយល់បន្ថែមអំពីខ្លឹមសារឌីជីថល
ខ្លឹមសារឌីជីថលដែលពាក់ព័ន្ធត្រូវបានចងក្រងដើម្បីលោកអ្នកអាចទាញយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល។
អំពីថ្នាលឌីជីថល
ថ្នាលឌីជីថលផ្សេងៗត្រូវបានបង្កើតឡើងជាឧបករណ៍សម្រាប់គាំទ្រដល់តួអង្គពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច។
ដៃគូក្នុងតំបន់ និង សកល
ការសហការគឺជាគន្លឹះនៃភាពជោគជ័យ។ ដូច្នេះហើយ យើងជឿជាក់ថា ដៃគូក្នុងតំបន់ និង សកល គឺដើរតួយ៉ាងសំខាន់ក្នុងការពន្លឿនធុរកិច្ចថ្មីនៅកម្ពុជា។